The Sunsports ចេញផ្សាយនៅថ្ងៃអង្គារ ទី៥ខែវិច្ឆិកានេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម ជាមួយនឹងភ្លើងខៀវ ពីសំណាក់ប្រធានក្លឹបនឹងអនុញ្ញាតិឲ្យលោក Solskjaer អាចប្រើប្រាស់លុយប្រមាណជា ៨០លានផោន ក្នុងការចចារទិញ Declan Rice សាជាថ្មីក្នុងខែមករានេះ។
កីឡាករខ្សែបម្រើឆ្នើមរបស់ West Ham វ័យទើបតែ២០ឆ្នាំរូបនេះ នឹងក្លាយទៅជាគោលដៅទី១ សំខាន់បំផុតរបស់ក្លឹបបិសាចក្រហម Man United ក្នុងខែមករាខាងមុខនេះ ទោះបី ជាកាលពីរដូវក្តៅកន្លង មកធ្លាប់បានបរាជ័យ ក្នុងការចចារគ្នា ម្តងហើយក្តី។
បិសាចក្រហម Man United បានបាត់បង់ខ្សែ បម្រើប្រយុទ្ធ២រូប មកហើយចាប់តាំងតែ ពីរដូវក្តៅចុងក្រោយ នេះដូចជា Herrera និង Fellaini ខណៈ ដែលកីឡាករដែល ស្ថិតនៅក្នុងតំបន់នេះ បច្ចុប្បន្នកំពុងតែខ្សត់ខ្សោយ ខ្លាំង ដោយ Pogba របួស Lingard វិញហាក់មិនសូវ បានបង្ហាញ ទំរង់លេងល្អសោះ៕
ប្រែសម្រួល:ស៊ុនលី