ខ្សែប្រយុទ្ធ Marcus Rashford ជឿថាក្លឹប Manchester United អាចបញ្ចប់រដូវកាលក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ៤។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sport ក្នុងថ្ងៃនេះ Rashford និយាយថា ទោះជាមានភាពលំបាកក៏ដោយ ក្លឹប Manchester United អាចបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top 4។ ដើម្បីសម្រេចគោលដៅនេះបាន កីឡាករអង់គ្លេសបានលើកឡើងថាក្លឹបបិសាចក្រហមមិនចាំបាច់ផ្ដោតអារម្មណ៍ពេកលើក្លឹបគូប្រកួតឡើយ តែក្លឹបគួរតែផ្ដោតសំខាន់លើខ្លួនឯងក្នុងការពង្រឹងទម្រង់លេងឲ្យបានល្អ។
បន្ថែមពីនេះ Rashford យល់ថា ការបន្តរក្សាទម្រង់លេងល្អឲ្យបានច្រើនប្រកួត គឺជាចំណុចដែលក្លឹបបិសាចក្រហមត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹង ដើម្បីប្រជែងយកលទ្ធផលវិជ្ជមាន។
Manchester United ត្រូវបានមើលឃើញថា បានបង្ហាញទម្រង់លេងមិនសូវល្អទេ នាដើមរដូវកាល ២០១៩/២០២០។ គិតត្រឹមសប្ដាហ៍ Premier League ទី១១ ក្លឹបបានចាញ់ ៤ ប្រកួត ស្មើ ៤ លើក និងឈ្នះ ៣ ដង ហើយកំពុងឈរលេខ ១០ ក្នុងតារាងលីគ ឃ្លាត ១០ ពិន្ទុពីក្លឹប Chelsea ដែលកំពុងឈរលេខ ៤៕
ប្រភព៖ news.sabay.com.kh/