Son Heung-Min បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតដែល Tottenham Hotspur យកឈ្នះ Red Star Belgrade ៤-០។

ក្រោយទម្លាយសំណាញ់ទីភ្លាមខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងមិនបានអបអរគ្រាប់បាល់របស់ខ្លួននោះទេ តែបានរត់សំដៅទៅកាមេរ៉ាលើកដៃសំពះ Gomes ក៏ដូចជាអ្នកគាំទ្រជុំវិញពិភពលោកចំពោះកំហុសឆ្គងដែលរូបគេបានឈូសធ្វើឲ្យកីឡាករមកពីក្លឹប Everton បាក់ជើងកាលពីចុងសប្ដាហ៍។

ខ្សែប្រយុទ្ធគ្រាប់ពេជ្ររបស់អាស៊ីរូបនេះពីដំបូងត្រូវពិន័យកាតក្រហមដែលអាចធ្វើឲ្យរូបគេមិនអាចលេង៣ប្រកួតនៅ Premier League ប៉ុន្តែក្រោយមក FA បានលុបចោលវិញបន្ទាប់ពីរកឃើញថាវាគ្រាន់តែជាកំហុសដោយអចេតនាប៉ុណ្ណោះ៕
ប្រភព៖Sabay
