Rodrygoខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរបស់ក្រុម Real Madrid រកបានគ្រាប់បាល់ Hat-trick ឱ្យក្រុម Real Madrid យកឈ្នះលើក្រុម Galatasaray ៦-០។

លេងនៅ Santiago Bernabeu កីឡាករសញ្ជាតិប្រេស៊ីលRodrygo រកគ្រាប់បាល់បាននៅត្រឹមនាទី៤ មុនពេលថែមបាន១គ្រាប់ទៀតនៅនាទីទី៧។ ២គ្រាប់នេះត្រឹមពេលដ៏ខ្លីនេះហើយ ធ្វើឱ្យអ្នកគាំទ្រស្រែក Rodrygo Rodrygo មិនឈប់នោះទេ ព្រោះស្ញើចសរសើរចំពោះសមត្ថភាពយុវជនដែលទើបនាំចូលម្នាក់នេះ។ មិនត្រឹមរកគ្រាប់បាល់បានទេ រូបគេថែមទាំងបញ្ជូនបាល់ឱ្យរាមច្បង Benzema បាន១គ្រាប់ទៀតផងដែរ មុនពេលខ្លួនថែមគ្រាប់បាល់ទី៣បាននៅនាទី៩០។

នេះជាការលេងពេញ៩០នាទីតែម្ដងរបស់ Rodrygo ក្នុងពានរង្វាន់ UEFA Champions League ហើយក៏ជាកីឡាកររកគ្រាប់បាល់ Hat-trick បានទាំងក្មេងដែរ។ បច្ចុប្បន្ននេះ Real Madrid ឈរនៅលេខ២ក្នុងតារាងមាន៧ពិន្ទុ ស្របពេល PSG នៅលេខ១មាន១២ពិន្ទុពេញ៕
ប្រភព៖Sabay
