កីឡា

Pellegrini កំពុងស្ថិតក្នុងសំពាធខ្លាំងខណៈដែល West Ham មិនទាន់ស្គាល់រសជាតិឈ្នះសោះ៦ ប្រកួតចុងក្រោយ

The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី៥ខែវិច្ឆិកានេះបានសរសេរថាលោកគ្រូបង្វឹកក្លឹបWest Ham លោក Manuel Pellegrini កំពុងតែស្ថិតនៅក្នុងសំពាធយ៉ាងខ្លាំងក្រោយផ្លាស់មកធ្វើការនៅទីនេះបាន ១៨ ខែទៅហើយនោះ។

West Ham រដូវកាលនេះយ៉ាប់យ៉ឺនខ្លាំងណាស់ដោយមិនអាចរកជ័យជំនះបានសោះឡើយក្នុងការបង្ហាញខ្លួនទាំង៦ដងចុងក្រោយ ហើយកំពុងធ្លាក់ទៅដល់លេខរៀងទី១៣ក្នុងតារាងកំពូលរបស់អង់គ្លេស។

អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid និង Man City រូបនេះហាក់មិនសូវបានធ្វើឲ្យក្លឹបជាពិសេសអ្នកគាំទ្ររីករាយឡើយទៅនឹងការសម្រេចចិត្ត នូវទំរង់លេងរបស់ខ្លួននាពេលកន្លងមកជាក់ស្តែងលោកតែងតែនិយមជ្រើសយកកីឡាករចាស់ៗជំនួសឲ្យកីឡាករថ្នាលយុវជនឆ្នើមៗរបស់ខ្លួនទៅវិញក្នុងការប្រកួត៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top