កីឡា

រឿង សោភ័ណ្ឌសាក់ស្នៀតគុនខ្មែរជាមួយ Phich Many នាព្រឹកថ្ងៃអាទិត្យនៅសង្វៀនSEATV

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំង រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ជួបកីឡាករជនជាតិថៃ Phich Many ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាមនាព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fireរបស់SEATV។


លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា រឿង សោភ័ណ្ឌ ត្រូវជួបជាមួយកីឡាករជនជាតិថៃ Phich Many ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ចំពោះអ្នកប្រដាល់ ថៃម្នាក់នេះមិនទាន់មាននណាដឹងពីស្នៀតប្រកួតរបស់គេខ្លាំងប៉ុណ្ណានោះទេ ចំណែក រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់។


លោកបានបន្តថា ព្រោះរូបគេប្រកួតមិនចេះលាក់កម្លាំង និងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀត ហើយអ្នកប្រដាល់រូបនេះ មានបទពិសោធន៍ និងតិចនិកក្នុងការប្រកួតច្រើន ទាំងការប្រកួតលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិទៀតផង។ រឿង សោភ័ណ្ឌ មួយរយៈពេលចុងក្រោយនេះមានការរីកចម្រើនជាងមុនច្រើន ទាំងស្នៀតគុន ទាំងកម្លាំងស៊ុហ្វ ពោល គឺគេហ្វឹកហាត់បានជាប់លាប់ ធ្វើឱ្យកម្លាំងស៊ុហ្វរបស់គេធានាបានក្នុងការប្រកួតប្រាំទឹក ដោយគ្មានបញ្ហាឡើយ។


ចំណែក Phich Many ជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀតជើងទាត់ និងជង្គង់របស់គេក៏ល្អហើយខ្លាំងផងដែរ។ អ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា រីឯស្នៀតខ្លាំងទាំងដៃ ទាំងជើង និងកែងបានធ្វើឲ្យ Phich Many ផ្តួលដៃគូជាបន្ត៕ដោយ៖លី ភីលីព

Most Popular

To Top