កីឡា

ទីបំផុត Son ​​ធ្វើ​ចិត្ត​បាន​ចេញ​​មុខ​និយាយ​រឿង​ប៉ះ​ទង្គិច​ជាមួយ Gomes ហើយ

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Son Heung-min បាន​និយាយ​ថា គេ​ពិត​ជា​សុំ​ទោស​សម្រាប់​ការ​ប៉ះ​ទង្គិច​ជាមួយ​លើ Andre Gomes របួស​មាន​របួស​បាក់​ក​ជើង​ស្ដាំ។

​Gomes បាន​ធ្វើ​ការ​វះ​កាត់​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​ទទួល​បាន​ជោគជ័យ​​និង​ចេញ​ពី​មន្ទីរពេទ្យ​ហើយ។ Son ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​បង្ក​កំហុស​លើ Gomes។ ប៉ុន្តែ​ដោយ​មាន​ការ​តវ៉ា សហព័ន្ធ​បាល់ទាត់​អង់គ្លេស​បាន​សម្រេច​ដក​កាត​ក្រហម​ចេញ​ពី Son វិញ។

បន្ទាប់​ពី​ទាត់​ចូល​ពីរ​គ្រាប់​ជួយ Spurs ឈ្នះ Red Star Belgrade ៤-០ កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ទាក់ទង​​ការ​ប៉ះ​ទង្គិច​ជាមួយ Gomes ថា៖ “ខ្ញុំ​ពិត​ជា​សំណាង​​​ដែល​មាន​ការ​គាំទ្រ​ពី​ Fan និង​មិត្ត​រួម​ក្រុម​។ ខ្ញុំ​​អាច​និយាយ​បាន​ថា​ ខ្ញុំ​ពិត​​ជា​សុំទោស​សម្រាប់​ហេតុការណ៍​និង​ស្ថានភាព​កាល​ពី​ថ្ងៃ​មុន។ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ផ្ដោត​ដើម្បី​ក្រុម​​និង​បន្ត​ទៅ​មុខ”៕

ប្រភព៖Sabay

Most Popular

To Top