កាលពីប្រកួតយប់ថ្ងៃអង្គារកន្លងទៅកីឡាករខ្សែការពារGerard Piqueបានជួយឲ្យខ្លួនឯងជាប់ឈ្មោះក្នុងកំណត់ត្រាប្រវត្តិសាស្ត្រមួយចំនួនសម្រាប់ក្លឹប។កីឡាករអេស្បាញរូបនេះបានក្លាយទៅជាកីឡាករទី៥ដែលបានបង្ហាញខ្លួនបានច្រើនជាងគេនៅChampion Leagueក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។
ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះក៏បានទទួលបានកាតលឿងមួយផងដែរក្នុងការប្រកួតលើកនេះហើយមានន័យថារូបគេនឹងអវត្តមានក្នុងការប្រកួតChampion Leagueប្រកួតក្រោយជាមួយនឹងក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់Dortmundផងដែរ។
ប៉ុន្តែអ្វីដែលជាតួលេខគួរឲ្យចាប់អារម្មណ៍ចុងក្រោយនេះអំពីកីឡាករដែលមានឈ្មោះថាបានទទួលកាតលឿងនិងក្រហមច្រើនជាងគេនោះគឺមិនមែនជាខ្សែការពារBarcelonaរូបនេះឡើយក្នុងនោះជាក់ស្តែងដូចតារាងខាងក្រោម
- Sergio Ramos (38)
- Paul Scholes (32)
- Xabi Alonso (31)
- Gennaro Gattuso (28)
- Dani Alves (27)
- Gerard Pique (26)
- Walter Samuel (25)
- Carles Puyol (25)
- Pepe (24)
- Mark van Bommel (23)
ប្រែសម្រួល:ស៊ុនលី