កីឡា

Chelsea ត្រៀមលក់កីឡាករយ៉ាងហោចណាស់៣នាក់ចេញក្នុងខែមករា

The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់កីឡាករមួយចំនួនចេញពីក្លឹបក្នុងមករាក្នុងនោះមានដូចជា Giroud, Pedro និង Alongso ផងដែរ។

ទាំង៣នាក់សុទ្ធតែជាកីឡាករដែលមានវ័យចំណាស់ជាងគេនៅនឹងក្លឹបហើយជឿជាក់ថាគ្រូបង្វឹកលោក Lampard នឹងមិនមានបំណងរក្សាទុកកីឡាកររូបនេះបន្ថែមពេលវេលានោះទេ។ខ្សែប្រយុទ្ធបារាំងGiroudនិងខ្សែប្រយុទ្ធអេស្បាញ Pedro សុទ្ធតែមានកុងត្រាត្រឹមចុងរដូវកាលនេះប៉ុណ្ណោះដែលមានន័យថាក្នុងខែមករានេះគឺជាពេលដ៏ល្អបំផុតសម្រាប់ប្រមូលលុយបានមកវិញខ្លះពីការលក់។

ក្នុងនោះគេជឿជាក់ដែរថាកីឡាករទាំង៣នាក់ក៏មិនមានបំនងបន្តលេងនៅទីនេះដែរដោយសារតែមិនអាចបានបង្ហាញខ្លួនបានឡើយក្រោយការមកដល់របស់លោកLampardជាក់ស្តែងGiroudលេងបានតែម្តងគត់រដូវកាលនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top