ភ្នំពេញ ៖ក្រុមប្រតិភូ និងកីឡាករ-កីឡាការិនីថ្នាលកីឡាវ៉ូស៊ូកម្ពុជា៦នាក់នាព្រឹថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅចូលរួមប្រកួត The 5th China-ASEAN Wushu Festival នៅទីក្រុងវូចូវ ក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី០៨ ដលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

កញ្ញាម៉ៅ ច័ន្ទសូរិយា គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវូស៊ូកម្ពុជាបញ្ជូនប្រតិភូ កីឡាករ កីឡាការិនីចំនួន៦នាក់ចូលរួមការប្រកួតខាងលើករួមមានលោក ម៉ៅ ចន្ថាវុធ ប្រធានប្រតិភូ កញ្ញា ម៉ៅ ច័ន្ទសូរិយា គ្រូបង្វឹក កីឡាករ មុំ សាមិត្តប្រាំពីរកែវ កីឡាការិនី មុយ គាវ កីឡាការិនី ឆែម ស្រីល័ក្ខ កីឡាការិនីយ៉ង់ សារ៉ាត់កញ្ញាវត្តី៕ដោយ៖លី ភីលីព

