កីឡា

លោក ហេង សុឃន នាំយកសម្ភារស្នាក់នៅ និងត្រួតពិនិត្យការហ្វឹកហាត់របស់កីឡាករគុនខ្មែរ និងឃីកបុកស៊ីងត្រៀម SEA GAMESឆ្នាំនេះ

ភ្នំពេញ៖លោក ហេង សុឃន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរតំណាងឲ្យលោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាំយកសម្ភារស្នាក់នៅជូនកីឡាករគុនខ្មែរ និងឃីកបុកស៊ីង និងដើម្បីត្រួតពិនិត្យពង្រឹងហ្វឹកហាត់ត្រៀមចេញទៅចូលរួមប្រកួតកីឡា SEA GAMES លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។


លោកហេង សុឃនបានមានប្រសាសន៍ថា ថ្ងៃនេះលោកតំណាងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបាននាំយកសម្ភារស្នាក់នៅជូនកីឡាករគុនខ្មែរ និងឃីកបុកស៊ីង និងត្រួតពិនិត្យហ្វឹកហាត់កីឡាករទំាង២ប្រភេទសម្រាប់ការហ្វឹកហាត់របស់ពួកគេមុនចេញប្រកួតកីឡា SEA GAMES នៅប្រទេសហ្វីលីពីន។


លោបានបន្តថា ចំពោះកីឡាករគុនខ្មែរទទួលបានការទទួលឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡាទំាងប្រាក់ខែ ព្រមទំាងការហូបចុករយៈពេល៣ពេល គឺព្រឹក រសៀល និងល្ងាច ហើយនឹងស្នាក់នៅរួមគ្នា ចំណែកឃីកបុកស៊ីងជាប្រភេទកីឡាថ្មីដូច្នេះមិនទាន់ទទួលបានឧបត្ថម្ភពីក្រសួងអប់រំ ទើបលោកតែម ម៉ឺន ឧបត្ថម្ភការហូបចុករយៈពេល៣ពេល គឺព្រឹក រសៀល និងល្ងាចដូចគ្នា។ តំាងនាមឲ្យប្រធានសហព័ន្ធសូមថ្លែងអំណរគុណដល់លោកឧញ្ញ៉ា ប៉ែន កក់ ដែលបានឧបត្ថម្ភភេជ្ជដល់កីឡាករគុនខ្មែរ និងឃីកបុកស៊ីងរហូតដល់ថ្ងៃចេញទៅប្រកួត SEA GAMES។


លោកអនុប្រធានបានបន្ថែមទៀតថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយទទួលបាននូវការចាប់អារម្មណ៍ចូលរួមគាំទ្រយ៉ាងច្រើនពីយុវជន និងលទ្ធផលនៃការ ប្រកួត ជា លក្ខណៈ អន្តរជាតិមាន ការ ប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ ថ្នាក់ ដឹក នាំ រាជ រដ្ឋា ភិបាល។


សមិទ្ធិផល ខាងលើ នេះ មិន អាចកាត់ ផ្តាច់ ចេញ បានពីន យោ បាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តីនៃព្រះរាជា ណាចក្រ កម្ពុជា ដែល បាន រំ ដោះ ប្រទេសជាតិ ពីរបប ប្រល័យ ពូជសាសន៍ បង្រួប បង្រួម ជាតិ និងនាំសន្តិភាព ពេញ លេញ ជូន ជាតិ មាតុភូមិ ធ្វើឲ្យប្រទេសជាតិ មាន សុខសន្តិភាព និងការ អភិវឌ្ឍ លើ គ្រប់ វិស័យនា ពេលបច្ចុប្បន្ន ៕ដោយ៖លី ភីលីព

Most Popular

To Top