The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះបានឲ្យដឹងថាម្ចាស់ក្លឹបLeedsលោកAndrea Radrizzaniត្រូវបានគេដឹងថាបានហោះហើរទៅដល់ប្រទេសបារាំងហើយដើម្បីបើកកិច្ចពិភាក្សាក្នុងការទិញលក់ក្លឹបរបស់ខ្លួនទៅឲ្យមហាសេដ្ឋីដែលក៏ត្រូវជាម្ចាស់ក្លឹបយក្សបារាំងPSG។
ជំនួបរវាងលោកRadrizzaniនិងលោកNasser Al Khelaifiត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធនាទីក្រុងប៉ារីស។ការជួបជុំគ្នានេះត្រូវបានធ្វើឡើងក្រោយការបញ្ជាក់របស់Radrizzaniនាពេលកន្លងមកថាលោកពិតជាមានបំណងលក់ក្លឹបទៅឲ្យមហាសេដ្ឋីរូបនេះមែន។
ពួកគេទាំងពីរត្រូវបានគេដឹងថាជាមិត្តភ័ក្តជិតស្និទនឹងគ្នាផងដែរកាលពីពេលកន្លងមកហើយប្រភពដដែលបានបញ្ជាក់ថាតម្លៃរបស់ក្លឹបLeedsបច្ចុប្បន្នអាចមានត្រឹមតែ៦០លានផោនដែលមានន័យថានឹងមិនមានឧបសគ្គអ្វីឡើយដោយការទិញលក់នេះគឺត្រឹមតែរងចាំពេលមកដល់ប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី