គិតចាប់តាំងពី Pre-Season ត្រូវបានបញ្ចប់ កីឡាករ Barcelona ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកច្រើនថ្ងៃជាងកីឡាករ Real Madrid។

អ្នកចាត់ការក្លឹប Barca លោក Ernesto Valverde បានអនុញ្ញាតឲ្យកីឡាករឈប់សម្រាកដល់ទៅ ២៦ ថ្ងៃ គិតពីពេល Pre-Season ត្រូវបានបិទបញ្ចប់មក។ អ្នកចាត់ការវ័យ ៥៥ឆ្នាំ បានការពារនូវការសម្រេចនេះ ដោយបានអះអាងថា Barca មិនត្រូវបានរៀបចំឲ្យលេងការប្រកួតចំថ្ងៃចុងសប្ដាហ៍ជាច្រើនដង នាដើមរដូវកាលនេះ។

ដោយឡែក គ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidane បានអនុញ្ញាតឲ្យកូនក្រុមលោកសម្រាក ១៧ ថ្ងៃ គិតក្នុងអំឡុងពេលដូចគ្នា។ តាមពិតទៅ មុនចាញ់ PSG ក្នុងលទ្ធផល ៣-០ នៅ UCL កាលពីដើមខែកញ្ញា លោក Zidane ក៏បានសម្រេចឲ្យកីឡាករ Real Madrid ឈប់សម្រាកច្រើនដែរ គឺដល់ទៅ ១២ថ្ងៃឯណោះ ពីចន្លោះថ្ងៃទី ២៧ កក្កដា ដល់ថ្ងៃទី ១៩ កញ្ញា។ ទោះជាយ៉ាងណា ក្រោយមក លោកបានបន្ថយចំនួនថ្ងៃឈប់សម្រាកមកត្រឹម ៥ថ្ងៃ៕

ប្រភព៖ news.sabay.com.kh
