កីឡា

ឆ្នោតលើកទី ២ សម្រាប់សំបុត្រទស្សនាកីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ ចាប់ផ្តើមពីថ្ងៃទី១៣ វិច្ឆិកា

តូក្យូ៖គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០ កាលពីម្សិលមិញ ឮបានប្រកាសថា ការដាក់ពាក្យចូលរួមការចាប់ឆ្នោតទី២សម្រាប់ការលក់សំបុត្រទស្សនាអូឡាំពិកតូក្យូ ២០២០ នឹងត្រូវទទួលយកចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


នេះគឺជាដំណាក់កាលលក់សំបុត្រចុងក្រោយហើយដែលបានបម្រុងទុកសម្រាប់ប្រជាជនជប៉ុន។ អ្នករៀបចំបាននិយាយថា ដោយពិចារណាលើតម្រូវការដែលមិនធ្លាប់មានពីមុនមកនេះគឺជាឱកាសល្អបំផុតសម្រាប់ពួកគេក្នុងការទទួលបានសំបុត្រតូក្យូ ២០២០ ។


សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡាប្រដាល់អូឡាំពិកទីក្រុងតូក្យូ ២០២០ នឹងត្រូវដាក់លក់ជាលើកដំបូង ដោយសារតែការផ្លាស់ប្តូរកន្លែងប្រកួតសំបុត្រចូលទស្សនាការរត់ម៉ារ៉ាតុងនឹងមិនត្រូវបានដាក់លក់ទេ។ ក៏ដូចជាសំបុត្រសម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង ហែលទឹក ម៉ារ៉ាតុង និងព្រឹត្តិការណ៍ប្រណាំងទូកឆ្លងប្រទេសផងដែរ ខណៈកាលវិភាគប្រកួតប្រជែងកំពុងស្ថិតក្នុងការពិចារណានៅឡើយ។


សំបុត្រនៅតែអាចរកបានសម្រាប់រាល់ព្រឹត្តិការណ៍អូឡាំពិកក៏ដូចជាពិធីបើកនិងបិទ – ទោះបីជាមានភាពខុសគ្នាក៏ដោយ៕ដោយ៖លី ភីលីព

Most Popular

To Top