កាសែតអង់គ្លេស The Mirror នៅថ្ងៃសុក្រទី៨ខែវិច្ឆិកានេះបានឲ្យដឹងថាអតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោក Arsene Wenger ដែលបានបើកទ្វារចំហចិត្តក្នុងការមកធ្វើការជំនួសតំណែងរបស់លោក Niko Kovac កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នាកាន់តែស៊ីជម្រៅ។
គ្រូបង្វឹកបារាំងរូបនេះបានបន្តអវត្តមានពីការងារអាជីពនេះចាប់តាំងតែពីពេលចាកចេញពីក្លឹបArsenal កាលពីឆ្នាំ២០១៨មកម្ល៉េះ។តំណែងគ្រូបង្វឹករបស់Bayern Munichកំពុងទំនេរក្រោយលោកKovacត្រូវបានបណ្តេញចេញរួចមកប៉ុន្តែកិច្ចចចារគ្នារវាងភាគីទាំងពីរហាក់មិនទាន់បានលទ្ធផលនៅឡើយ។
ក្នុងនោះគេជឿជាក់ថាWengerវ័យ៧០ឆ្នាំរូបនេះបានថែមទាំងបានពិភាក្សាផ្ទាល់ជាមួយនឹងប្រធានក្លឹបលោកKarl Heinzអំពីឧិកាសការងារនេះប៉ុន្តែជឿជាក់ថាគឺមិនមានកិច្ចព្រមព្រៀងណាមួយអាចត្រូវបានធ្វើនោះឡើយ៕
ប្រែសម្រួល:ស៊ុនលី