កីឡា

Xhaka បដិសេធបង្ហាញខ្លួនឲ្យ Arsenal វិញប្រកួតប៉ះ Leicester City

The Mirror នៃចក្រភពអង់គ្លេសៅទី៩ខែវិច្ឆិកានេះ បានសរសេរថាកីឡាករខ្សែ បម្រើស្វីសអតីតប្រធានក្រុមរបស់កាំភ្លើងធំ Arsenal ដែលកំពុងមានបញ្ហាខ្លាំងជាមួយនឹងអ្នកគាំទ្រក្លឹបនោះគឺត្រូវបានគេមើលឃើញថាកាន់តែកៀកទៅនឹង ការចាកចេញមែនទែន ហើយក្រោយការដកឈ្មោះចេញពីប្រធានក្រុម និងដកឈ្មោះពីការប្រកួតទាំង២ដង ចុងក្រោយរបស់ក្លឹបផងនោះ។

ការប្រកួតចុងសប្តាហ៍នេះXhaka ទោះបីជាត្រូវបានសារព័ត៌មានចុះផ្សាយថា នឹងអាចលក់ចេញក្នុងខែក្លឹបនេះក្តីប៉ុន្តែត្រូវបានលោក Emery ដាក់បញ្ចួលឈ្មោះក្នុងក្រុមវិញ ដើម្បីប៉ះនឹង Leicester City ប៉ុន្តែជឿជាក់ដែរថា កីឡាករផ្ទាល់បានប្រកែកមិនព្រម បង្ហាញខ្លួនឡើយ។

កីឡាកររូបនេះត្រូវបានគេមើលឃើញដែរថា នៅតែបន្តការហ្វឹកហាត់ជាមួយនឹងក្លឹបពេញសប្តាហ៍ធម្ម តាប៉ុន្តែធ្លាប់ត្រូវ បានគ្រូបង្វឹកក្លឹបលោកEmery បានបញ្ជាក់ហើយថា មិនទាន់មានអារម្មណ៍ល្អវិញ នៅឡើយ ក្រោយ ការប៉ះទង្គិចពាក្យសម្តីគ្នាជាមួយ នឹងអ្នកគាំទ្រក្លឹបកាលពីប្រកួតចុងក្រោយ របស់ខ្លួននោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top