ក្រុម U19 កម្ពុជាកាន់តែកៀកមែនទែនហើយ ក្នុងការបានឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U19 Championship ។
ក្រុម U19 កម្ពុជានៅលេខ២ល្អក្នុងពូល ហើយកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាងលេង២ល្អបំផុត ដោយមាន៦ពិន្ទុ និងមានគ្រាប់បាល់ចំណេញ៣គ្រាប់។ ក្រុមតាមពូលដទៃទៀតបានធ្លាក់ចេញអស់ហើយ ដោយកម្ពុជានៅមើលតែ១ពូលទៀតប៉ុណ្ណោះ នឹងបានដឹងច្បាស់ថាបានឡើងឬអត់ហើយ។ ដោយពូល A នៅមិនទាន់ប្រកួតនៅឡើយទេ ព្រោះត្រូវប្ដូរម្ចាស់ផ្ទះ ត្រូវទៅលេងនៅទឹកដីអូម៉ង់វិញ នៅថ្ងៃទី២២ដល់៣០ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ។

ដូច្នេះនៅពូល A នេះ ប្រសិនបើក្រុមលេខ២ល្អបំផុតមានពិន្ទុទាបជាង៦ ឬមាន៦ពិន្ទុដែរ តែមានគ្រាប់ចំណេញតិចជាងកម្ពុជា ៣គ្រាប់នោះ ក្រុម U19 កម្ពុជា នឹងបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយផ្ដាច់ព្រ័ត្រមិនខាន៕ប្រភព៖Sabay
