ភាពមិនពេញចិត្តរបស់អ្នកគាំទ្រ របស់ក្លឹបចំពោះគ្រូបង្វឹកលោក Unai Emery បានបន្តដល់ចំណុចកំពូលមិនធ្លាប់ មានពីមុនជាពិសេសេនៅ ក្រោយបរាជ័យ លើក្រុម Leicester Cityក្នុងលទ្ធផល២ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ដែលវាបានក្លាយទៅជាលទ្ធផលដ៏អាក្រក់បំផុតមិនធ្លាប់មាន អស់រយៈពេល៣៧ឆ្នាំ មកហើយ។
កាសែត The Athletic ទោះបីជាយ៉ាងណាក្តីនៅថ្ងៃអាទិត្យទី១០ខែវិច្ឆិកានេះ បានសរសេរថាទោះបីជាស្ថិតនៅក្នុងស្ថានភាពសំពាធ ខ្លាំងមែនប៉ុន្តែយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ ម្នាក់របស់ក្លឹបបានជឿជាក់ថាបុរសជនជាតិអេស្បាញរូបនេះ នឹងនៅតែត្រូវបានបានប្រធានក្លឹបបន្តគាំទ្រទំរង់លេងហើយ រងចាំមើលស្ថានភាពនេះបន្តទៀតរហូតដល់រដូវក្តៅឆ្នាំមុន ការសម្រេចចិត្តណាមួយ នឹងត្រូវធ្វើឡើង។
ក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់ លីកកំពូលអង់គ្លេសពេលនេះ Arsenal បានធ្លាក់ឆ្ងាយពីតំណែង Top 4 ដល់ទៅ៨ពិន្ទុ មកហើយ ហើយតួលេខ ដែលស្ថិតនៅក្រោមការ ដឹកនាំរបស់លោក Emery រយៈពេល១៨ខែមកនេះ គឺមានភាពយ៉ាប់យ៉ឺនខ្លាំងប្រៀបធៀប ទៅនឹងអតីតគ្រូបង្វឹកក្លឹបលោក Wenger ដែលបានចាកចេញពីក្លឹបតាំង តែពីឆ្នាំ២០១៨៕
ប្រែសម្រួល:ស៊ុនលី