The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី១២ ខែវិច្ឆិកានេះបានឲ្យដឹងថាកំពូល កីឡាករថ្លៃបំផុតលើលោក Neymar ត្រូវបានគេជឿជាក់ថាបានធ្វើការហោះហើរ យន្តហោះឯកជនរបស់ខ្លួនទៅទីក្រុងបាសេឡូណាវិញ ជាមួយនឹងមិត្តស្រីថ្មីជាតារាម៉ូដេលអេស្បាញ ក្រោយការទស្សនាការប្រកួតមួយ របស់ PSG។
PSG បានយកឈ្នះក្នុងលទ្ធផល២ទល់នឹង១ហើយភ្លាមៗ Neymar ក្រោយចាប់ការប្រកួតភ្លាមបានហោះទៅកាន់ ទីក្រុងអេស្បាញវិញភ្លាមដើម្បីចូលរួមពិធីជប់លៀង មួយទៀតគឺជាពិធីខួបកំណើតរបស់មិត្តក្រុម ជម្រើសជាតិកីឡាករ Arthur Melo កាលពីយប់ថ្ងៃសៅរ៍។
កីឡាករប្រេស៊ីលរូបនេះបានធ្វើការថតរូបបង្ហោះលើ បណ្តាញសង្គម Instagram នៅទីតាំងដ៏ពេញនិយម មួយក្នុងទីក្រុងដែលមានឈ្មោះថា Mr.Porter ជាកន្លែងដែលNeymarចូលចិត្តមកលេងទីនេះក្នុងគ្រាដែលរូបគេកំពុង លេងឲ្យក្លឹប Barcelona។
គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធវ័យ២៧ឆ្នាំនេះ ត្រូវបានអវត្តមានជាមួយនឹងក្លឹបនិងជម្រើសជាតិ តាំងតែពីខែតុលាក្នុងការប្រកួតជាមួយនឹង ក្រុមជម្រើសជាតិនេហ្ស៊េរីយ៉ា៕
ប្រែសម្រួល:ស៊ុនលី