បរទេស:The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី១២ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោកUnai Emeryបានចាប់លើកឡើងពីកំហុសឆ្គងមួយដែលបានកំពុងធ្វើឲ្យទំរង់លេងរបស់ក្លឹបក្រោមការដឹកនាំរបស់លោករដូវកាលនេះមានភាពយ៉ាប់យ៉ឺនខ្លាំងបែបនេះ។
លោកEmeryបានបញ្ជាក់ថាលោកពិតជាមានបំណងចង់លក់កីឡាករ៣នាក់ខ្លាំងជាងគេចេញពីក្លឹបពេលមកដល់ទីនេះក្នុងនោះមានដូចជាកីឡាករMesut Ozil, Sead KolasinacនិងកីឡាករGranit Xhakaដែលកំពុងបន្តមានជម្លោះខ្លាំងជាមួយនឹងក្រុមអ្នកគាំទ្រក្លឹបនោះ។
ទោះបីជាយ៉ាងណាក្តីលោកគ្រូបង្វឹកអេស្បាញរូបនេះបានបញ្ជាក់ថាមិនមានការព្រួយបារម្ភអំពីសំពាធនិងតំណែងរបស់ខ្លួននៅជាមួយនឹងក្លឹបនោះទេប៉ុន្តែលោកនៅតែបញ្ជាក់ជំហថាលោកត្រូវការពេលវេលាបន្ថែមដើម្បីផ្លាស់ប្តូរទំរង់លេងរបស់ក្លឹបទៅតាមផែនការរបស់ខ្លួន៕
ប្រែសម្រួល:ស៊ុនលី