Ivan Rakitic បានចាកចេញពីក្រុមជម្រើសជាតិក្រូអាតមុនគេឯង ដោយត្រូវត្រឡប់មក Barcelona វិញដើម្បីព្យាបាលរបួសកែងជើង។
ខ្សែបម្រើក្លឹបយក្សកាតាឡាន់ពីដំបូងត្រូវគ្រូបង្វឹកលោក Zlatko Dalic កោះហៅដើម្បីធ្វើការប្រកួតជម្រុះ Euro ២០២០ ជុំចុងក្រោយជាមួយ ស្លូវ៉ាគីប៉ុន្តែត្រូវខកខានឱកាសបន្ទាប់ពីមានរបួស។ ក្រូអាតត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីធានាកៅអីជុំផ្ដាច់ព្រ័ត្រនៅឆ្នាំក្រោយ។

ក្រោយចប់បេសកកម្មថ្ងៃសៅរ៍នេះទៅក្រុមរងជើងឯកពិភពលោកនឹងត្រូវមានកាតព្វកិច្ចប្រកួតកម្ដៅសាច់ដុំមួយទៀតទល់នឹងហ្សកហ្ស៊ីនៅសប្ដាហ៍ក្រោយ ហើយអាចនឹងគ្មានវត្តមានរបស់ Rakitic ដដែល៕
ប្រភព៖Sabay
