ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡាប្រដាល់គុនខ្មែរ លោកសាស្ត្រា ចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងរបស់ក្រសួងអបរំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកម្រិតបរិញ្ញាប័ត្ររបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី ១៣ ខែវិច្ឆិការ ឆ្នាំ២០១៩ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេរភូមិន្ទ ស្តាតចាស់។
លោក និន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថា សិក្ខាកាមមានចំនួន២៦រូបដែលក្នុងនោះកម្រិតបរិញ្ញាប័ត្រមានចំនួន២៣រូបដែលមានមួយរូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ និង ជនបរទេសចំនួន២រូប ។ នេះជាវគ្គបឋមដែលការសិក្សាផ្ដោតសំខាន់ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះបានទទួលវិញ្ញាបនប័ត្រដែលមានតម្លៃសម្រាប់ការចូលរួមបំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ ។
លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានឲ្យដឹងដែរថាវគ្គនេះគឺចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាមដែលភាគច្រើនជាគរុសិស្សមកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះសុទ្ធតែជាអ្នកមានចំណេះដឹងខាងកីឡាខ្ពង់ខ្ពស់ហេតុនេះពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។
លោក តែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានប្រាប់បណ្ដាញពត៌មានដែរថា សិក្ខាកាមទាំងអស់មិនត្រឹមតែពួកគេសុទ្ធតែមានអាយុ៣៥ឆ្នាំចុះ ពួកគេមានចំណេះដឹង និង មានកាយសម្បទាល្អគឺសហព័ន្ធមិនយកអ្នកដែលមានកំពស់មិនគ្រប់គ្រាន់នោះទេ ។
សូមបញ្ជាក់ថា វគ្គនេះឧទ្ទេសនាមដោយលោកវេជ្ជាបណ្ឌិតឆឹង យ៉ៅយ៉េនដែលជាអនុប្រធានសហព័ន្ធកីលាប្រដាល់គុនខ្មែរ និង ជាប្រធានសហព័ន្ធន្ធកីឡាសកលកម្ពុជា លោកអ៊ិន ខេមរិន្ទ និង លោកមាស សុខគ្រី ៕