កីឡា

របួស Salah នឹងធ្វើឲ្យកីឡាករ រូបនេះអវត្តមាន សម្រាប់ជម្រើសជាតិក្នុងវគ្គជម្រុះAFCON

The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ ក្លឹបហង្សក្រហម Liverpool កីឡាករMo Salah ដែលធ្លាប់បានទទួលរងរបួសតាំង តែពីខែមុន នៅតែបន្តលេងក្នុង ប្រកួតសំខាន់ជាមួយ នឹងMan City នាពេលចុងក្រោយនេះផងដែរ ទាំងដែលមិនទាន់បាធូរស្រាល។

នៅថ្ងៃនេះសហព័ន្ធបាល់ទាត់អេហ្ស៊ីប បានប្រកាសហើយថាកីឡាករ ខ្សែប្រយុទ្ធរូបនេះនឹងមិនមានវត្តមានឲ្យជម្រើសជាតិ បានឡើយក្នុងការប្រកួត វគ្គជម្រុះសម្រាប់ពានរង្វាន់អាហ្វ្រិកAFCON ដោយសារតែរបួសកជើងនៅ តែបន្តនៅឡើយនោះ។

នេះមានន័យថាការប្រកួតចំនួន ២ក្នុងវគ្គនេះដូចជាការប្រកួត ប៉ះនឹងកេនយ៉ានិងកូម៉ូរូសនឹងមិន មានវត្តមានរបស់Salah ឡើយប៉ុន្តែទោះបីជាយ៉ាងណា គេបានដឹងថាកីឡាកររូបនេះបានធ្វើដំណើរ ជាមួយនឹងយន្តហោះ ឯកជនដើម្បីទៅចូលរួមមិត្តរួមក្រុមដដែលដើម្បីលើកទឹកចិត្ត ពួកគេ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top