កីឡា

ពុយ វណ្ណៈ សេង ស្រឿន ប៉ះថៃនៃការប្រកួតខ្សែក្រវាត់ Carabao រដូវកាលទី១០នៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯក Carabao រដូវកាលទី១០ ទម្ងន់៦៣,៥០គីឡូក្រាម នៅសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ ប៉ះអ្នកប្រដាល់ថៃ Kang Napha រីឯអ្នកប្រដាល់កម្ពុជា សេង ស្រឿន ក្លិបមហិទ្ធរិទ្ធ មេសរថ្ងកខេត្តស្វាយរៀង ជួបអ្នកប្រដាល់ថៃ Loom Leng ។


អ្នកប្រដាល់ ពុយ វណ្ណៈ និង Kang Napha មានសមត្ថភាព ប្រហាក់ប្រហែលគ្នាទេ ហើយមានមាឌប្រហែលគ្នា និងកម្ពស់ក៏ប្រហាក់ប្រហែលគ្នាដែរ ។ Kang Napha ល្អ និងខ្លាំងជាង ពុយ វណ្ណៈ ប៉ុន្តែវណ្ណៈមួយរយៈចុងក្រោយនេះ គេក៏មានការរីកចម្រើនដែរ ហើយរបៀបវាយរបស់គេ ក៏នៅតែល្អ និងនៅរហ័ស ហើយកម្លាំង និងទឹកចិត្តរបស់គេក៏ធំដែរ។ Kang Napha ប្រកួត៧១លើក ឈ្នះ៥៨លើក និង ចាញ់១៣លើក មិនដែលស្មើ ចំណែកពុយ វណ្ណៈប្រកួត៧៣លើក ឈ្នះ៥៥លើក ចាញ់១៦លើក និងស្មើ០២លើក។


ចំពោះអ្នកប្រដាល់កម្ពុជា សេង ស្រឿន ក្លិបមហិទ្ធរិទ្ធ មេសរថ្ងកខេត្តស្វាយរៀង ជួបអ្នកប្រដាល់ថៃ Loom Leng ។ អ្នកប្រដាល់ថៃល្អជាងមុនឆ្ងាយណាស់ ពិសេសក្បាច់ធាក់ល្អ មិនឲ្យចូលជិតឡើងជង្គង់បាន។ ក្តីសង្ឃឹមជាអ្នកប្រដាល់ខ្លាចាស់កម្ពុជាពិបាកបង្ក្រាបអ្នកប្រដាល់ជើងចាស់បានមិនតិចនោះទេ ពីព្រោះ Loom Leng ជង្គង់ កណ្ដាប់ដៃកែង ស្នៀតទាត់សុទ្ធតែល្អ និង រហ័ស ។


សេង ស្រឿន ប្រកួត៩២លើក ឈ្នះ៦៩លើក ចាញ់២២ លើក និងស្មើ០១លើក និង Loom Leng ប្រកួតចំនួន១០១លើក វាយឈ្នះ៨៥ លើក ចាញ់១៥លើក និងស្មើ០១លើក៕ដោយ៖លី ភីលីព

Most Popular

To Top