កីឡា

ប្រធានផ្នែកកីឡារបស់ Juventus ហោះទៅដល់ទីក្រុងឡុង ដើម្បីពិភាក្សាការងារ ផ្ទេរកីឡាករ ៣នាក់ជាមួយនឹង Man United

The Mirror នៃចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកានេះបានសរសេរថា ប្រធានផ្នែកកីឡាក្លឹបរបស់ Juventus ដែលបានធ្វើដំណើរមកដល់ទីក្រុងឡុង ដើម្បីពិភាក្សាជាមួយនឹងក្លឹបបិសាចក្រហម Man United នោះនឹងលើកយកកីឡាករសំខាន់ៗមួយចំនួនមកពិភាក្សាគ្នាពិនិត្យ រាល់លទ្ធភាពថ្មីក្នុងការផ្ទេរ។

កីឡាករដែលនឹងត្រូវលើក យកមកពិភាក្សានោះ មានដូចជាកីឡាករខ្សែប្រយុទ្ធ Mario Mandzukic, Paul Pogba និង Merih Demiral ជាដើម។ប្រធានផ្នែកកីឡាលោក Fabio Paratici ក៏ត្រូវបានគេជឿជាក់ថា នឹងចាប់ផ្តើមការងារពិភាក្សា ដំបូងទៅលើការងារផ្ទេរកីឡាករខ្សែប្រយុទ្ធជើងចាស់ Mandzukic ទៅឲ្យ Man United ក្នុងតម្លៃប្រមាណជា ១៣លានផោន សម្រាប់ខែមករាខាងមុខនេះ។

ក្រៅពីនោះក៏នឹងមានការពិភាក្សាគ្នា ជាមួយនឹងក្លឹបទៅលើកីឡាករគោលដៅរបស់ខ្លួន ជាយូរមកហើយនោះគឺ Paul Pogba ដែលបានខកខានប្រកួតឲ្យ Man United តាំងតែពីខែកញ្ញាដោយសារបញ្ហារបួសមិនទាន់អាចត្រឡប់មកវិញ នៅឡើយហើយជាចុងក្រោយគឺកីឡាករខ្សែការពារតួកគីMerih Demiralវ័យក្មេងដែលMan United តែងតែបានបញ្ជូនភ្នាក់ងារ ទៅទស្សនាការប្រកួតជាច្រើនដងមកហើយនោះ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top