អង់គ្លេសបានអបអរការប្រកួតទី១០០០របស់ខ្លួន ដោយបានយកឈ្នះជម្រើសជាតិ លត់ម៉ុងតេណេក្រូ ៧-០ ក្នុងកីឡដ្ឋាន Wembley បានឡើងទៅវគ្គចែកពូល Euro 2020។

ប្រធានក្រុម Harry Kane ធ្វើបាន៣គ្រាប់ម្នាក់ឯងនាទី១៩,២៤និង៣៧។ សម្រាប់៤គ្រាប់ផ្សេងទៀតរបស់ក្រុមតោកំណាចអង់គ្លេសសម្រេចដោយកីឡាករ Alex Oxlade-Chamberlain, Marcus Rashford Tammy Abraham និង Aleksandar Sofranac របស់ម៉ុងតេណេក្រូធ្វើឲ្យចូលទីខ្លួនឯង។

ជ័យជម្នះនេះអង់គ្លេសឈរលេខ១ពូល A លើឆេកដែលកំពុងនៅលេខពីរ៣ពិន្ទុ។ ចំណែកម៉ុងតេណេក្រូនៅលេខ៤ឯណោះអស់ឱកាសប្រជែងទៅលេង Euro 2020 ហើយ៕

ប្រភព៖Sabay
