ភ្នំពេញលោក លី ស៊ុនរដ្ឋា គ្រូជំនួយជម្រើសជាតិ គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា កីឡាករតេក្វាន់ដូ WT អោក តុលាឡង់ឌី បានទទួលមេដៃមាសមួយយគ្រឿងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT “KOREAN AMBASSADOR CUP Taekwondo world championship” នៅសាធារណរដ្ឋកូរ៉េ។

លោកបានបន្តថា 2019 World Taekwondo Championships of the Ambassador’s Cupនេះមាន៤៣ប្រទេសចូលរួមយើងដណ្តើមមេដាយមាសក្នុងវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម៥៨គីឡូក្រាម ។ សម្រាប់ការប្រកួតដំបូងយើងបានយកឈ្នះកីឡាកររបស់ប្រទេសជប៉ុនក្នុងលទ្ធផល២៥ទល់៧។

លោកគ្រូបានបន្ថែមទៀតថា នៅវគ្គផ្តាច់ព្រ័ត្រយើងក៏យកឈ្នះកីឡាកររបស់អង់ហ្គាលីលទ្ធ ផល ១៥ទល់៨ ដូច្នេះកីឡាករតេក្វាន់ដូ WTកម្ពុជា អោក តុលាឡង់ឌីឈ្នះមេដាយមាស។ ការប្រកួតខាងលើប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ៕ដោយ៖លី ភីលីព

