សេអ៊ូល៖ជប៉ុនបានរក្សាកំណត់ត្រាល្អឥតខ្ចោះរបស់ខ្លួនក្នុងវគ្គជម្រុះអាស៊ី World Cup ដោយយកឈ្នះកៀហ្ស៊ីស៊ីស្ថាន លទ្ធផល ២-០ ខណៈអ៊ីរ៉ង់ចាញ់ការប្រកួតជាប់គ្នាលើកទី២កាលពីយប់មិញយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

អ៊ីរ៉ង់ដែលព្យាយាមឈានទៅប្រកួត World Cup ជាលើកទី៣ជាប់គ្នាបានធ្លាក់ទៅអ៊ីរ៉ាក់ ២-១ នៅទីក្រុង Amman ប្រទេសហ្សកដានី។ កីឡាករ Takumi Minamino បានជួយឲ្យជប៉ុននាំមុខ Bishkek ពីបាល់ពិន័យ១១ នាទីមុនចប់តង់ទី ១ ហើយ Genki Haraguchi បន្ថែមគ្រាប់ទី ២ បន្ទាប់ពីនាទី ៥៤ ។

ប្រទេសជប៉ុនដែលឈ្នះបាន៤ប្រកួតក្នុងចំណោម៤ ប្រកួតទទួលបាន៦ពិន្ទុដោយឈរនៅចំណាត់ថ្នាក់លេខ ២ ចំណែកប្រទេសកៀហ្ស៊ីស៊ីស្ថាននៅលើកំពូលតារាងនៃពូល F ។ អ៊ីរ៉ង់មាន៤ពិន្ទុតាមពីក្រោយអ៊ីរ៉ាក់ពាក់កណ្តាលវគ្គចែកពូល បន្ទាប់ពីកីឡាករ Alaa Abbas រកគ្រាប់បាល់នៅនាទីទី ២ នៃម៉ោង។

អ៊ីរ៉ាក់បានឡើងទៅឈរនៅកំពូលតារាងពូល C ដោយមាន២ ពិន្ទុដាច់លើបារ៉ែនដែលបានយកឈ្នះហុងកុង ០-០ ។ កូរ៉េខាងត្បូងឈរនៅលេខ១ ក្នុងពូល H ទោះបីវាបាន១ពិន្ទុបន្ថែម បន្ទាប់ពីស្មើជាមួយលីបង់ ០-០ នៅក្រុងបេរូត៕ដោយ៖លី ភីលីព

