Matty Longstaff បានឈ្នះពាន គ្រាប់បាល់ល្អបំផុត ប្រចាំខែតុលានៅ Premier League (Goal of the Month) ក្រោយទម្លាយ សំណាញ់ទី Manchester United ក្នុងការប្រកួតលីគលើកដំបូង។
ខ្សែបម្រើវ័យ១៩ឆ្នាំបានធ្វើឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត ដោយមិនត្រឹមតែអាចលេងលីគកំពូលដំបូងនោះទេ ថែមទាំងរកគ្រាប់ឲ្យក្រុមឈ្នះថែមទៀត ក្រោយស៊ុតមួយជើងពីចម្ងាយ ផុតដៃអ្នកចាំទី De Gea ជួយក្រុមសារិកាព្រៃ Newcastle ឈ្នះការប្រកួត ១-០។
គ្រាប់របស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានជ្រើសរើសជាបាល់ល្អដោយអ្នកជំនាញនៅ Premier League រួមផ្សំនឹងការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងបានយកឈ្នះគ្រាប់បាល់ផ្សេងៗទៀតចំនួន៧ដែលគេដាក់ឲ្យជ្រើសរើស៕

ប្រភព៖ news.sabay.com.kh
