កីឡា

គ្រូ​អង់គ្លេស ​ជឿ​ថា Kane អាច​ធ្វើ​រឿង​នេះ​បាន

គ្រូ​បង្វឹក​ជម្រើស​ជាតិ ​អង់គ្លេស លោក​ Gareth Southgate ជឿ​ថា Harry Kane អាច​បំបែក​កំណត់​ត្រា​របស់ Wayne Rooney បាន​ក្នុង​ការ​រក​គ្រាប់​បាល់ ​ជូន​ក្រុម​ជម្រើស​ជាតិ។

ថ្លែង​ក្រោយ​ប្រកួត​ឈ្នះ ៧-០ លើ​ម៉ុងតេណេក្រូ​ លោក Southgate បាន​លើក​ឡើង​ថា Kane គឺ​ជា​កីឡាករ​ដែល​ចង់​ឈ្នះ និង​មាន​ឆន្ទៈ​ខ្ពស់។ លោក​យល់​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​អាច​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ស៊ុត​ច្រើន​ បំផុត​ជូន​ក្រុម​ជម្រើស​ជាតិ។

ខ្សែ​ប្រយុទ្ធ ២៦ ឆ្នាំ Kane ស៊ុត​ចូល​បាន ៣១ គ្រាប់​ហើយ​ឲ្យ អង់គ្លេស គិត​មក​ទល់​ពេល​នេះ។ កំណត់​ត្រា​របស់​ Rooney គឺ ៥៣ គ្រាប់៕

ប្រភព៖ news.sabay.com.kh

Most Popular

To Top