The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី១៥ខែវិច្ឆិកានេះ បានសរសេរថាក្លឹបតោខៀវ Chelseaនឹងអាចចុះកុងត្រានាំយកកីឡាករខ្សែការពារស្លាបស្តាំរបស់ក្លឹប Napoliកីឡាករ Elseid Hysaj បានដោយមិនមានតម្លៃខ្លួនឡើយនារដូវក្តៅក្រោយនេះបន្ទាប់ភ្នាក់ងារកីឡាករបានសារភាពថាកិច្ចចចារគ្នាតម្លៃខ្លួន៤៣លានផោន បានបរាជ័យម្តងហើយកាលពីឆ្នាំទៅ។
កីឡាករសញ្ជាតិអាល់បានីវ័យ២៥ឆ្នាំរូបនេះនឹងអាចចាកពី Napoli បាននៅត្រឹមចុងបញ្ចប់រដូវកាលដោយមិនមានតម្លៃខ្លួនឡើយដោយសារតែកុងត្រាថ្មីមិនទាន់អាចបានបន្តនៅឡើយហើយជឿជាក់ដែរថាទាំងកីឡាករក៏មានបំណងមកលេងនៅអង់គ្លេសជាមួយនឹង Chelsea ផងដែរ។
នេះមានន័យថាលោកគ្រូបង្វឹកក្លឹបតោខៀវ ChelseaលោកFrank Lampard នឹងមិនចាំបាច់ចំណាយលុយ៤៣លានផោន ដែលគួរតែត្រូវចាយកាលពីឆ្នាំនោះឡើយហើយត្រូវរងចាំដល់ខែកក្កដាឆ្នាំក្រោយពេលដែលបម្រាមទិញដូរកីឡាករបស់ក្លឹបត្រូវបានដកចេញវិញ៕
ប្រែសម្រួល:ស៊ុនលី