ខ្សែប្រយុទ្ធ Lionel Messi បានជួយក្រុមអាហ្សង់ទីនលើកពានរង្វាន់អន្តរជាតិមួយបានហើយ ក្រោយពីយកឈ្នះលើក្រុមប្រេស៊ីល ១-០ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សម្រាប់ការប្រកួតនេះ អាហ្សង់ទីន មានឱកាសនិងលេងបានល្អ ជាពិសេសប្រព័ន្ធការពាររបស់ក្រុមនេះតែម្ដង។ ជាមួយគ្នានេះដែរ វត្តមានរបស់ Messi ក៏បានធ្វើឱ្យក្រុមកាន់តែប្រសើរថែមទៀត ដោយត្រឹមនាទី១៣ ក្រុមអាហ្សង់ទីន រកបាន១គ្រាប់ ដោយបាល់ប៉េណាល់ទីរបស់ប្រធានក្រុមនេះតែម្ដង។ វាក៏ជាគ្រាប់បាល់ជ័យជម្នះជួយក្រុមអាហ្សង់ទីន លើកពានរង្វាន់អន្តរជាតិមួយផងដែរ។

រំលឹកថានេះជាប្រកួតដំបូងរបស់ Messi ក្រោយពីខកខានរយៈពេល៣ខែមកហើយ ដោយសារតែរងពិន័យរឿងចោទក្រុមការងារ Copa America ពុករលួយ៕
ប្រភព៖Sabay
