ភ្នំពេញ៖នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២១៩នេះក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូWT (World Taekwondo) ចំនួន៩រូបដែលធ្វើការហ្វឹកហាត់ និងម្ចាស់មេដាយមាសបានវិលត្រឡប់ពីសាធារណរដ្ឋកូរ៉េវិញហើយ បន្ទាប់ពីហ្វឹកហាត់ ព្រមទំាងប្រកួតដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តចាប់ថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

លោកគង់ សក្ខិដា អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូWT (World Taekwondo) បានមាន ប្រ សាសន៍ថា ក្នុងចំណោមអត្តពលិកទាំង៩រូបនោះមានកីឡាករចំនួន៥រូប និងកីឡាការិនីចំនួន៤រូបក្នុង នោះ មានកីឡាការិនីស៊ន សៀវម៉ីមួយរូបដែរ។ យើងធ្វើការហ្វឹកហាត់ជាមួយគ្រូដែលមានកម្រិតខ្ពស់ៗ នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនតែប៉ុណ្ណោះក៏មានការប្រកួតច្រើនដែរ បើនៅប្រទេសកូរ៉េមានព្រឹត្តិការ ណ៍អ្វីនោះកម្ពុជានឹងចូលរួមប្រកួតភ្លាម ។

លោកបានបន្ថែមទៀតថា ការហ្វឹកហាត់នៅប្រទេសកូរ៉េបានចាប់ផ្តើមពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩កន្លងមក គិតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រយៈពេល២ខែទើបត្រឡប់មកវិញ និងបន្តហាត់នៅប្រទេសខ្មែរ១៥ថ្ងៃទៀតមុនចេញដំណើរទៅប្រទេសហ្វីលីពីន។
លោកអគ្គលេខាធិការ បានអះអាងថា តេក្វាន់ដូWTមិនត្រឹមតែមានមហិច្ឆតាចង់ឈ្នះមេដាយ SEA GAMES ប៉ុណ្ណោះទេ តែត្រូវចូលរួមជម្រុះអូឡាំពិកនៃការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ ក្រៅពីកីឡាការិនីស៊នសៀវម៉ី កម្ពុជានៅមានកីឡាការិនីខ្មែរសញ្ជាតិអាមេរិក និងកីឡាករវ័យក្មេងៗប្រកបដោយគុណភាពទៀត ផង។

កីឡាករតេក្វាន់ដូ WT អោក តុលាឡង់ឌី បានទទួលមេដៃមាសមួយយគ្រឿងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT “KOREAN AMBASSADOR CUP Taekwondo world championship” នៅសាធារណរដ្ឋកូរ៉េ៕ដោយ៖លី ភីលីព


