ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូជំនាញកីឡាកាយសម្ព័ន្ធ កម្រិត១ នៅសាលាបឋមសិក្សា សាលាលេខ៥ ស្រុកកំពង់ត្រឡាច នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩បានបញ្ចប់ជាស្ថាព៍ហើយ ដែលរៀបចំឡើងដោយ សហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា។
លោក ណយ ផាណា គ្រូឧទ្ទេសប្រចាំវគ្គសិក្សាគ្រូបង្វឹក កីឡាកាយសម្ព័ន្ធ បាននិយាយថា វគ្គនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាព និងគុណភាព ជាពិសេសផ្តោត សំខាន់ទៅលើជំនាញកម្រិត១ និងកម្រិត២។
សម្រាប់ឆ្នាំនេះយើងបានបង្រៀនពួកគាត់ឲ្យមានជឿជាក់លើខ្លួនឯងកម្រិត១ ព្រមទាំង ការរៀបចំរាងកាយឲ្យបានត្រឹមត្រូវ។
លោកបានបន្តថា វគ្គសិក្សាច្ចេកទេសគ្រូជំនាញ កីឡាកាយសម្ព័ន្ធកម្រិត១ ពីថ្ងៃទ១០ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងបន្ទាប់ធ្វើការ ប្រឡងអនុវត្តផ្ទាល់ និងទ្រឹស្តី ទួលបានលទ្ធផលដូចតទៅ សក្ខាកាមចូលរួម២០នាក់ (នារី៥ ) លទ្ធផលល្អ៥នាក់ ល្អបង្គួរ១០នាក់ និងមធ្យម០៥នាក់។
យើងបានធ្វើតេស្តប្រឡង អនុវត្តផ្ទាល់ លើ Basic Step and Age Group Level I in Aerobic Gymnastics និង Basic of Body Conditioning in Artistic Gymnastics.។
សម្រាប់កម្រិតទី១ ដោយផ្តោតសំខាន់ទៅលើបច្ចេកទេសគ្រូជំនាញកម្រិត១ ទាំងអាអេរ៉ូប៊ិច និងអាទីស្ទិក។
លោកបានបន្តថា វគ្គនេះផ្តោតលើមូលដ្ឋានគ្រឹះនីមួយៗ ដើម្បីឲ្យសិក្ខាកាមទទួលបាន ឲ្យច្បាស់ពីការអនុវត្តជាក់ស្តែង ឲ្យបានកាន់តែច្រើន ដូចជាប្រភេទកាយសម្ព័ន្ធ អាអេរ៉ូប៊ិក មានតម្រូវការអ្វីខ្លះដែលជាកត្តាបឋមនោះ ដែលមានចំណុចកាយវិការ ទាំង៧ដោយបញ្ហា៕
ដោយ៖លី ភីលីព




