Montreal Impactកាលពីថ្ងៃសុក្រនេះ បានប្រកាសតែងតែអតីតកីឡាករ ឆ្នើមរបស់ក្លឹប កាំភ្លើងធំ Arsenal ក្លឹប Barcelonaនិងក៏ធ្លាប់ជាវិរៈបុរសរបស់ ជម្រើសជាតិ បារាំងលោក Thierry Henryជាគ្រូបង្វឹកឈុតធំ របស់ខ្លួនជាផ្លូវការ ហើយ។
ក្លឹបបានបញ្ជាក់យ៉ាងដូចនេះថា ពិតជាមានក្តីរីករាយ ដែលបានធ្វើការជាមួយនឹង គ្រូបង្វឹកលោកHenryនិងក៏ជាការវិលត្រឡប់ ដោយក្តីរីករាយផងដែរ មកកាន់លីក កំពូលអាមេរិកនៅពេលនេះ។ Henry ធ្លាប់លេងនៅ MLS នេះជាមួយនឹងក្លឹប New York Red Bull បានរយៈពេលដល់ទៅជិត៥រដូវកាល។
ក្នុងវ័យ៤២ឆ្នាំ បុរសជនជាតិបារាំងរូបនេះ ក៏ធ្លាប់បំពេញការងារជាជំនួយគ្រូបង្វឹក របស់ជម្រើសជាតិ ប៊ែលហ្ស៊ិក និងក៏ធ្លាប់ជាគ្រូបង្វឹកឈុត យុវជនរបស់ក្លឹបកាំភ្លើងធំ Arsenal ផងដែរកាលពីឆ្នាំ២០១៥ និង២០១៦កន្លងទៅ៕
ប្រែសម្រួល:ស៊ុនលី