កីឡា

សិក្ខាកាម ទទួលលទ្ធផលល្អ៧៥ភាគរយ នៃវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រម កីឡាទាញព្រ័ត្រថ្នាក់ជាតិ២០១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក មាស សារិន ប្រធានសហព័ន្ធ កីឡាទាញ ព្រ័ត្រ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងលោក ឯម ហៀង តំណាងឲ្យលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រម កីឡាទាញព្រ័ត្រថ្នាក់ជាតិ ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

លោក មាស សារិន បានមានប្រសាសន៍ថា វគ្គនេះយើងសិក្សាអំពីបទបញ្ហា នៃល្បែងកីឡាទាញព្រ័ត្រអន្តរជាតិ បទបញ្ហានៃការប្រកួតកីឡា ក្នុងព្រឹត្តការណ៍ កីឡានីមួយៗ តួនាទី ភារកិច្ចរបស់អាជ្ញាកណ្ដាល និងចៅក្រម (បានអនុវត្តផ្ទាល់នៅ លើទីលាន)។

ឆ្លងកាត់ការបណ្តុះបណ្តាល អស់រយៈពេល៥ថ្ងៃមកនេះ សិក្ខាកាមទាំងអស់ទទួលបាន នូវការយល់ពឹង គឺលទ្ធផលល្អ៧៥ភាគរយ មធ្យម ២៥ភាគរយ។

យោងតាមផែន ការកសាងធនធានមនុស្សរបស់សហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា និងជាយថា ការរអនុញ្ញាតជាគោលការណ៍របស់ប្រធាន សហព័ន្ធកីឡាទាញ ព្រ័ត្រកម្ពុជា គណៈកម្មាធិការប្រតិបត្តិ របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះ !

សម្រាប់វគ្គនេះមានសមាសភាព សិក្ខាកាមបានចូលរួមមាន សហព័ន្ធកីឡាទាញព្រ័ត្រ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ នាយកដ្ឋានអប់រំកាយ និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស និស្សិត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម៕

ដោយ៖លី ភីលីព

Most Popular

To Top