កីឡា

Rashford​ បង្ហាញសំណេរមួយកាល ពីអាយុ១១ ប្រាប់ពីក្លឹបក្នុងក្តីសុបិន្តរបស់ខ្លួន

Marcus Rashford នៅថ្ងៃសៅរ៍នេះបានធ្វើការប្រកាស រំលឹកឡើងវិញអំពីក្តីស្រម៉ៃ របស់គាត់ដែលបានបំពេញ បានសម្រេចតាមរយៈការលេងអោយក្លឹប បិសាចក្រហម Manchester Unitedហើយព្រមទាំងបានបញ្ជាក់ថា ក្តីបំណងនេះជាការពិតតាមរយៈ ការចែករំលែកនូវសំណេរមួយ ដែលខ្លួនបានសរសេរឡើងកាល ពីក្នុងវ័យអាយុ១១ឆ្នាំ។

ប៉ុន្តែមិនត្រឹមតែក្លាយ ជាការពិតនោះទេបច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំរូបនេះ គឺជាកីឡាករដ៏ សំខាន់បំផុតសម្រាប់ក្លឹប លើសពីនេះជាពិសេស សម្រាប់ក្រុមជម្រើស ជាតិ អង់គ្លេសផងដោយចុងក្រោយនេះ ថែមទាំងបានរកគ្រាប់យ៉ាងអស្ចារ្យ ជាច្រើន លើក ក្នុងនោះគ្រាប់បាល់៦ គ្រាប់មកហើយសម្រាប់លីកកំពូល អង់គ្លេសទាំង១២ ក្នុងរដូវកាលនេះ។

គិតចាប់តាំងពីការបង្ហាញខ្លួន ដំបូងកាលពីរដូវកាល២០១៥-២០១៦កីឡាករ Rashford អាចបង្ហាញខ្លួនសរុប បានទៅដល់១៨៧ដង មកហើយសម្រាប់ក្លឹប បិសាចក្រហម Man United ហើយភាគច្រើនរូប គេត្រូវបានប្រដូចសមត្ថភាព ដូចទៅនឹងកីឡាករឆ្នើម Cristiano Ronaldo ទៀតផង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top