ទំរង់លេងដ៏ល្អរបស់ Atletico Madrid នៅរដូវកាលនេះបានធ្វើឲ្យអ្នកគាំទ្រ គ្នាសប្បាយចិត្តខ្លាំងមិនស្ទើរឡើយ ប៉ុន្តែជឿជាក់ថាគ្រូបង្វឹកលោក Diego Simeoneនឹងមិនអាចបន្ថែមសមាជិកថ្មី ដើម្បីពង្រឹងក្លឹបបានឡើយ នៅខែមករាខាងមុខនេះ។
The Sunsportsចេញផ្សាយនៅថ្ងៃសោរ៍ទី១៦ ខែកញ្ញានេះបានឲ្យដឹងថា ក្លឹបបច្ចុប្បន្នកំពុងស្ថិត នៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣ បន្ទាប់ពី Real Madridនិង Barcelonaប៉ុណ្ណោះប៉ុន្តែក្លឹប នឹងមិនអាចមានផែនការពង្រឹងខ្លួន នៅពាក់កណ្តាល រដូវកាលនេះឡើយដោយសារ ចំណាយសរុបកាលពីរដូវក្តៅនោះ បានកើនទៅដល់ ៤៣០លានផោនរួចទៅហើយ។
ការមកដល់របស់កីឡាករខ្សែបម្រើប្រយុទ្ធ Joao Felixតម្លៃ១១៣លានផោន កីឡាករខ្សែការពារស្លាប អង់គ្លេស Kieran Trippierតម្លៃ២៦លានផោន និងកីឡាករ Marcos Llorenteតម្លៃ២២លានផោន ព្រមទាំងចំណាយជាច្រើន លើប្រាក់ខែកីឡាករ បុគ្គលិក និងជាពិសេសកីឡាដ្ឋានថ្មី តម្លៃដល់ទៅ២២០លានផោនផងដែរ៕
ប្រែសម្រួល:ស៊ុនលី