កីឡា

Moses អាចវិលមក Chelsea វិញក្នុងខែមករានេះ ខណៈដែល Fenerbahce នឹងបញ្ចប់កុងត្រាខ្ចីជើង មុនកាលកំណត់

The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធ Victor Mosesត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មក ក្លឹបតោខៀ វChelsea ក្នុងខែមករានេះ បន្ទាប់ពីក្លឹប Fenerbahce បានបង្ហាញពីបំណង ចង់បញ្ចប់កុងត្រាលក្ខណ្ឌខ្ចីជើង មុនកាលកំណត់។

កីឡាករនេហ្ស៊េរីយ៉ា វ័យ២៨ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅលេង នៅតួកគីជាមួយ នឹងក្លឹប Fenerbahce ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល១៨ខែ កាលពីខែមករាកន្លង ទៅប៉ុន្តែការ បង្ហាញ សម្រាប់ក្លឹបបានធ្វើឡើងតែ៤ដង ប៉ុណ្ណោះចាប់តាំងពីពេលនោះមក ហើយអាចរកបានតែ ១គ្រាប់ប៉ុណ្ណោះ។

អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Wigan រូបនេះធ្លាប់មានឈ្មោះ ជាកីឡាករដ៏សំខាន់ ម្នាក់ក្រោមការដឹកនាំ ក្លឹបរបស់លោក Antonio Conteពេលលេង នៅ Chelseaប៉ុន្តែបានធ្លាក់ទំរង់លេងខ្លាំង នៅពេលក្រោយមក។បច្ចុប្បន្នកុងត្រាជាមួយនឹង Chelseaមានសុពលភាពរហូត ដល់រដូវកាល ២០២០-២០២១៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top