កីឡា

កាសែតអង់គ្លេស ជឿជាក់ថា Mourinho នៅតែបន្តរងចាំមើល ស្ថានភាពរបស់ Spurs នៅឡើយ

The Sunsports ចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកានេះបានសរសេរថា លោក Jose Mourinho រហ័សនាមថាជាគ្រូបង្វឹក The Special One ត្រូវបានគេជឿជាក់ថា នៅតែបន្តឃ្លាំមើល ស្ថានភាពរបស់ក្លឹបមាន់ ខ្នាយមាស Spurs នៅឡើយបើទោះបីជាគេបានដឹងថា Real Madrid គឺជាគោលដៅអទិភាព បំផុតរបស់គាត់ក្តី។

លោក Mourinho កន្លងមកធ្លាប់មានព័ត៌មាន នៃការទំនាក់ទំនងជាមួយ នឹងក្លឹប Real Madrid យ៉ាងខ្លាំងជាពិសេសមួយរយៈចុងក្រោយរបស់ ក្លឹបក្រោមការ ដឹកនាំរបស់លោក Zinedine Zidane ជាលើកទី២នោះ។

បុរសវ័យ៥៦ឆ្នាំអតីតជាគ្រូបង្វឹក របស់ក្លឹប Chelsea និង Man United រូបនេះធ្លាប់បានបង្ហើបប្រាប់មិត្តភ័ក្ត របស់ខ្លួនថាមានទំនុកចិត្តថា នឹងអាចត្រឡប់មក Real Madrid នៅក្រោយការចាកចេញ របស់ Zidane។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី Mourinho នៅតែបានបង្ហាញជំហក្នុងការបើកទ្វារសម្រាប់ ឧិកាសការងារជាមួយនឹង Spurs ដដែលប្រសិនបើ Pochettino ដែលកំពុងស្ថិតនៅក្នុងយ៉ាប់យ៉ឺននោះ នឹងអាចចែកផ្លូវពីក្លឹបមុន Zidane ចេញពី Real Madrid៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top