កីឡា

លោក មាស សារិន៖ការប្រកួតនេះផ្តល់ឱកាសឲ្យអត្តពលិកបញ្ចេញនូវទេពកោសល្យសមត្តភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស

ភ្នំពេញ៖នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញ ព្រ័ត្រ និងលោក ឯម ហៀង តំណាងឲ្យលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩។

លោក មាស សារិន បានមានប្រសាសន៍ថា ជាការពិតណាស់ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩រយៈពេល៣ គឺជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីបញ្ចេញនូវទេពកោសល្យសមត្តភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ -កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជា បានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាម បទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។

លោកបានបន្តថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតបានយល់ ព្រមទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ខាងមុខនេះ ។ ដើម្បីឲ្យកីឡាទាញព្រ័ត្រនៅព្រះរាជាណាចក្រកម្ពុជាកាន់តែមានរីកចម្រើន ទាំងបរិមាណ និងគុណភាពសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games ) ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អនោះ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរចំពោះប្រតិភូដឹកនាំ សមាគម កីឡាទាញព្រ័ត្រនៃក្រសួង រាជធានី-ខេត្តទាំងអស់ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួម ក្នុង ការប្រកួតខាងលើ ប្រកបដោយស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយគោរព បានត្រឹម ត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ពោលគឺ ឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើន គុណផលបច្ចេកទេស៕ដោយ៖លី ភីលីព

Most Popular

To Top