ខ្សែប្រយុទ្ធ Cristiano Ronaldo បានសន្យានឹងប្រឹងប្រែងបំបែកកំណត់ត្រាជាអ្នករកគ្រាប់បាល់បានច្រើនជាងសម្រាប់ជម្រើសជាតិ បន្ទាប់ពីទាត់ចូលគ្រាប់ទី៩៩កាលពីយប់មិញ ជួយព័រទុយហ្គាល់ឈ្នះលុចហ្សំបួរ ២-០ ធានាបានកៅអីទៅ Euro 2020។
វីរបុរសរបស់អ៊ីរ៉ង់ លោក Ali Daei បច្ចុប្បន្នជាអ្នកកាន់កំណត់ត្រាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឲ្យជម្រើសជាតិមាន១០៩គ្រាប់។ ដូច្នេះ Ronaldo ត្រូវការរក១០គ្រាប់ទៀតទើបស្មើនឹងកំណត់ត្រារបស់ Ali។ ក្រោយពីទាត់បញ្ចូលទីមួយគ្រាប់កាលពីយប់មិញកីឡាកររបស់ក្លឹប Juventus បានសន្យាថា ត្រូវតែបំបែកកំណត់ត្រានេះឲ្យបាន។
មួយគ្រាប់ផ្សេងទៀតរបស់ព័រទុយហ្គាល់ធ្វើបានដោយ Bruno Fernandes។ ជ័យជម្នះនេះបានជួយព័រទុយហ្គាល់ឈរលេខ២ពូល B មានឱកាសទៅលេង Euro 2020៕
ប្រភព៖Sabay