ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង ៤៤៩នាក់ ដែលរួមមានយុវជនចំនួន ៣០ក្រុម និងស្រ្តីចំនួន ៥០ក្រុម និងបែងចែកជា វិញ្ញាសាផ្នែកយុវជនចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) ផ្នែកស្រ្តី ចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) និងវិញ្ញាសាសមាគម ចំនួន ២វិញ្ញាសា (វាយ៣ ទល់៣)៕ដោយ៖លី ភីលីព
