កីឡា

Arsenal សង្ឃឹមថាខ្សែការពារតម្លៃ ៤៣ លានផោនរូបនេះដោះស្រាយបញ្ហាខ្សែការពារ ក្នុងរដូវកាលដែលសេសសល់

The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែការពារអេស្បាញដែលមានឈ្មោះថាPau Torresត្រូវបានក្លឹបកាំភ្លើងធំArsenalរំពឹងថានឹងក្លាយទៅជាកូនសោរដើម្បីដោះស្រាយបញ្ហានៅតំបន់ការពារក្នុងរដូវកាលដែលនៅសេសសល់។

ប្រភពដដែលបានសរសេរទៀតថាArsenalកំពុងត្រៀមខ្លួនដើម្បីចចារទិញយកកីឡាករខ្សែការពារកណ្តាលរបស់ក្លឹបVillarrealរូបនេះក្នុងខែមករានេះទោះបីដឹងថានឹងមិនមានភាពងាយស្រួលខ្លាំងក្នុងការទាក់ចិត្តកីឡាករវ័យទើបតែ២២ឆ្នាំរូបនេះក្តី។ក្នុងកុងត្រាបច្ចុប្បន្នគេជឿជាក់ថាTorresនឹងអាចមានតម្លៃខ្លួនប្រមាណជា៤៣លានផោននៅលើទីផ្សារ។

ក្រៅតែពីក្លឹបកាំភ្លើងធំArsenalគេជឿជាក់ថាក៏នៅមានក្លឹបផ្សេងទៀតផងដែរដែលមានបំណងចង់បានTorresជាពិសេសគឺមេឃខៀវMan Cityដែលត្រូវបានគេដឹងថាបានតាមដានស្ថានភាពរបស់កីឡាករជិតស្និទ្ធបំផុតបន្ទាប់ពីArsenal៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top