លោក Massimiliano Riccini ត្រូវបានក្លឹបយុវជនអ៊ីតាលី Invictasauro បណ្ដេញចេញពីតំណែងគ្រូបង្វឹក ទោះបីជាជួយក្លឹបឲ្យឈ្នះក្លឹបបាតតារាង Marina Calcio ក្នុងលទ្ធផល ២៧-០ ក៏ដោយក្ដី។
មូលហេតុនៃការបណ្ដេញចេញនេះគឺដោយសារតែ លោក Riccini បានបណ្ដោយឲ្យកូនក្រុមរបស់លោក អបអរជ្រុលហួសហេតុ ដែលធ្វើឲ្យខ្វះការគោរពដល់ដៃគូប្រកួត នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្លឹប។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថា៖ ” គ្រូបង្វឹកមិនមែនមានតួនាទីត្រឹមតែបង្វឹកបច្ចេកទេសដល់ក្រុមយុវជនទេ ប៉ុន្តែថែមទាំងអប់រំឥរិយាបថរបស់ពួកគេ ឲ្យចេះបង្ហាញការគោរពដល់ក្រុមដទៃ ” ។
គួរបញ្ជាក់ផងដែរថា កីឡាករជាច្រើនរបស់ក្លឹប Marina Calcio បានរងរបួស ដែលបណ្ដាលឲ្យក្រុមទាំងបាត់បង់ស្មារតីក្នុងប្រកួត នេះបើយោងតាមការបកស្រាយរបស់សារព័ត៌មានមួយចំនួន។
ប្រភព៖Sabay