ខ្សែប្រយុទ្ធ Lionel Messi បានទាត់ប៉េណាល់ទីនៅម៉ោងបន្ថែម៩០នាទី ជួយអាហ្សង់ទីនតាមស្មើអ៊ុយរុយហ្គាយ ២-២ ក្នុងកាប្រកួតមិត្តភាព កាលពីយប់មិញ។
លេងក្នុងទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ជម្រើសជាតិអ៊ុយរុយហ្គាយបានបើកការនាំមុខមុនដោយការទាត់បញ្ចូលទីរបស់កីឡាករ Edinson Cavani មុនពេល Sergio Aguero ស៊ុតតាមស្មើឲ្យអាហ្សង់ទីន។ Luis Suarez រកគ្រាប់នាំមុខជាថ្មីឲ្យអ៊ុយរុយហ្គាយ។
ប៉ុន្តែនៅម៉ោងបន្ថែម៩០នាទីទៅហើយអាហ្សង់ទីន មានឱកាសទទួលបានបាល់ប៉េណាល់ទី សម្រេចបានដោយ Lionel Messi។ ចប់ការប្រកួតក្រុមខ្លាំងនៅតំបន់អាមេរិកខាងត្បូងទាំងពីរបានត្រឹមស្មើគ្នា ២-២។ មើលតាមស្ថិតិអាហ្សង់ទីនមានភាគរយគ្រប់គ្រងបាល់បានច្រើនជាង៦៦% និងឱកាសទាត់ដល់១៦ជើងឯណោះ៕
ប្រភព៖ news.sabay.com.kh