លោក Mixu Paatelainen គ្រូបង្វឹកក្រុមហុងកុង បានបញ្ជាក់ថាត្រៀមខ្លួនជាសម្រេចសម្រាប់ការប្រកួតទល់ក្រុមកម្ពុជានៅម៉ោង៧ល្ងាចនេះ វគ្គជម្រុះ World Cup 2022 ។
កម្ពុជាប៉ះក្រុមហុងកុងនេះម្ដងមកហើយនៅស្ដាតអូឡាំពិក ដោយកាលនោះស្មើគ្នា ១-១។ យ៉ាងណាមិញ សម្រាប់ការប្រកួតលើកទី២នេះវិញ គេសង្កេតឃើញក្រុមហុងកុងបានអភិវឌ្ឍសមត្ថភាពប្លែកពីប្រកួតបើកឆាកនោះ ដោយពួកគេទើបតែលេងស្មើក្រុមបារ៉ែនថែមទៀត។

លោក Mixu ដែលជាគ្រូបង្វឹកក្រុមហុងកុង បានបញ្ជាក់ថាប្រកួតទល់កម្ពុជានេះ លោកនឹងរៀបចំក្បួនថ្មី ព្រោះកម្រិតលេងកម្ពុជានិងបារ៉ែនមិនដូចគ្នាទេ។ ការលេងជាក្រុមរបស់ហុងកុង លោករំពឹងថានឹងទទួលបាន៣ពិន្ទុពីកម្ពុជាសម្រាប់ប្រកួតល្ងាចនេះ ព្រោះក្រុមទាំងមូលកំពុងលេងបានយ៉ាងល្អ។ លោកមើលឃើញច្បាស់ពីក្បួនលេងរបស់កម្ពុជា ហើយក្រុមហុងកុងបច្ចុប្បន្នក៏ល្អខ្លាំង ជាងកាលប៉ះគ្នាលើកមុនផងដែរ៕
ប្រភព៖Sabay
