ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិអញ្ជើញចូលរួមសន្តិបាតប្រចាំឆ្នាំរបស់សហព័ន្ធប៉េតង់អន្តរជាតិ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។

សន្តិបាតប្រចាំឆ្នាំនេះធ្វើឡើងមុនព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ បើកការប្រកួតជាផ្លូវការនារសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ ដោយមានការចួលរួមពីថ្នាក់ដឹកនាំកីឡាតំណាងប្រទេសទំាង៤៩។

បញ្ជាក់៖ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង ៤៤៩នាក់ ដែលរួមមានយុវជនចំនួន ៣០ក្រុម និងស្រ្តីចំនួន ៥០ក្រុម និងបែងចែកជា វិញ្ញាសាផ្នែកយុវជនចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) ផ្នែកស្រ្តី ចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) និងវិញ្ញាសាសមាគម ចំនួន ២វិញ្ញាសា (វាយ៣ ទល់៣)៕។ដោយ៖លី ភីលីព


