ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាបើកឆាកដំបូងកម្ពុជានឹងប្រកួតជាមួយក្រុម Anglete rre (Eng) លើកវិញ្ញាសា៣នាក់ទល់៣នាក់។

លោកបានបន្តថា សម្រាប់វិញ្ញាសាយកពិន្ទុវិញ គឺក្រុមយុវជនរបស់កម្ពុជាក្នុងពូលជាមួយ Anglete rre (Eng) ប្រទេសវៀតណាម និងប្រទេសឡាវ ចំណែកក្រុមនារីរបស់កម្ពុជារួមមានកម្ពុជា ថៃ Hongrie Maroc Iran Turquie Rep.Tcheque និងUkraine ។ ចំពោះការប្រកួតនារសៀលរវាងកម្ពុជានឹងប្រកួតជាមួយក្រុម Anglete rre (Eng) ត្រូវបានកំណត់ដោយវលោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិ និងគណៈកម្មការរៀបចំអន្តរជាតិ។

បញ្ជាក់៖ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង ៤៤៩នាក់ ដែលរួមមានយុវជនចំនួន ៣០ក្រុម និងស្រ្តីចំនួន ៥០ក្រុម និងបែងចែកជា វិញ្ញាសាផ្នែកយុវជនចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) ផ្នែកស្រ្តី ចំនួន២ វិញ្ញាសា (វាយយកពិន្ទុ និងវាយ៣ ទល់៣) និងវិញ្ញាសាសមាគម ចំនួន ២វិញ្ញាសា (វាយ៣ ទល់៣)៕ដោយ៖លី ភីលីព
