លោក Alf-Inge ជាឪពុកបង្កើតយុវជនឆ្នើម Erling Haaland បានទៅទស្សនកិច្ចកីឡដ្ឋាន Old Trafford និងទីលានហ្វឹកហាត់ក្លឹប Manchester United។ នេះបានតាមសេចក្ដីរាយការណ៍ពីកាសែតក្នុងតំបន់។
Haaland គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្នក្រោយយកបាន Hat-trick ៥ដងហើយនៅរដូវកាលនេះ និងស៊ុតបញ្ចូលទីសរុប៣៥គ្រាប់ក្នុងការបង្ហាញខ្លួន២១លើកឲ្យ Red Bull Salzburg។ កីឡាករវ័យ១៩ឆ្នាំកំពុងក្លាយជាគោលដៅរបស់បិសាចក្រហមពិសេសរូបគេ និង Ole គឺជាជនជាតិន័រវែសដូចគ្នា។

ឪពុករបស់ Haaland ដែលធ្លាប់ជាកីឡាករ Manchester City ក៏បានបង្ហើបដែរថាកូនប្រុសរបស់លោកចាប់អារម្មណ៍ការប្រកបអាជីពនៅអង់គ្លេស ប៉ុន្តែរូបគេនៅមានការស្ទាក់ស្ទើរត្បិតអីនៅ Premier League មានការប្រកួតប្រជែងខ្លាំង៕
ប្រភព៖Sabay
